Skip links

ក្រុមហ៊ុនវិនិយោគអាជីវកម្ម​ដ៏ឈានមុខគេ

មុខជំនួញការនាំចេញ នាំចូល,
ការអភិវឌ្ឍន៍ អចលនទ្រព្យ, ជី,
ឧស្សាហកម្មកិនថ្ម / ស៊ីម៉ងត៍, និង ការវិនិយោគដ៏ទៃ.

ការច្នៃប្រឌិត

ពួកយើងបានស្វែងយល់ពីអ្វីដែលថ្មី ប្រកបដោយការចំណាយថ្លៃដើមដ៏សមរម្យបំផុតរាល់គម្រោង ឬការងាររបស់យើង ដើម្បីជួយសម្រួល និងបង្កើនភាពចំណេញទៅដល់អតិថិជន ឬដៃគូរពាណិជ្ជកម្មរបស់យើង។

ការប្រឹក្សាយោបល់

បទពិសោធន៍ដ៏យូររបស់យើងក្នុងការជួញដូរអាជីវកម្ម ការគាំទ្រពីអ្នកផលិត/អ្នកផ្គត់ផ្គង់ដែលមានការឈរជាយូររបស់យើងទាំងក្នុងស្រុក និងក្រៅប្រទេស និងការប្តេជ្ញាចិត្តរបស់យើងចំពោះផលិតផលដែលល្អបំផុតសម្រាប់អតិថិជនរបស់យើង។

យុទ្ធសាស្ត្រ

ការប្ដេជ្ញាចិត្តរបស់យើងក្នុងភាពល្អឥតខ្ចោះសម្រាប់អតិថិជនរបស់យើង និងខ្លួនយើងគឺជាសសរស្តម្ភនៃភាពរឹងមាំរបស់យើងដែលធ្វើអោយឈរខ្ពស់ជាងអ្នកដទៃ។

លក្ខណៈសម្បត្តិក្រុម

ក្រុមការងារដែលខិតខំប្រឹងប្រែងរបស់យើងបានខិតខំប្រឹងប្រែងដើម្បីធានាថាយើងផ្តល់ជូននូវផលិតផល និងសេវាកម្មរបស់យើងប្រកបដោយគុណភាព វិជ្ជាជីវៈ សុចរិតភាព និងភាពស្មោះត្រង់។

យើងជានណា?

អំពី CCHG

2021

ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប

ក្រុមហ៊ុនយើងខ្ញុំបានទទួលគោលការណ៍ពីរដ្ឋាភិបាលកម្ពុជា ក្នុងការផ្លាស់ប្តូរទីតាំងចាស់របស់សាលាដំបូងខេត្តព្រះសីហនុ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាថ្នូរនឹងទីតាំងថ្មីនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការស្ថាបនា សាលា​ដំបូង​ខេត្ត​ព្រះសីហនុ និង​បន្ថែម​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ ដែល​មាន​គុណភាព និង​សោភ័ណភាព។

2020

ក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) អាហរ័ណ នីហរ័ណ

ដែលជាក្រុមហ៊ុនទទួលបានគោលការណ៍ ពីរាជរដ្ឋាភិបាលអនុញ្ញាត​ឱ្យសហការដៃគូ វិនិយោគជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីដាំដំណាំកសិ-ឧស្សាហកម្ម និងដាំឈើសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុង និងក្រៅស្រុក លើទីតាំងដីទំហំ ៧.៨៣៨ហិកតា ។

2018

ពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

2017

អេស៊ាន អូរៀនថល ប៊ីលឌីង (ខេមបូឌា) ឯ.ក

ក្រុមហ៊ុន អេស៊ាន អូរៀនថល ប៊ីឌីង (ខេមបូឌា) ឯ.ក បង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយមានលោក ឆៃ ជីងហ៊ាង ជាប្រធានក្រុមប្រឹក្សាភិបាល ដែលជាក្រុមហ៊ុនផ្ដល់សេវាវិនិយោគ និងអភិវឌ្ឍន៍អចលនទ្រព្យ ដោយផ្ដោតលើអាគារពហុមុខងារ និងស្នាក់នៅរួម(អគារខុនដូ) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

2016

កាលពីឆ្នាំ២០១៦កន្លងមកក្រុមហ៊ុន អង្ករមាសកម្ពុជា បានធ្វើការវិនិយោគលើវិស័យ កសិកម្ម គឺវិនិយោគរោងម៉ាស៊ីនកិនស្រូវខ្នាតធំដែលមានទីតាំងនៅទីរូមខេត្តកំពង់ចាម។

2015

ក្រុមហ៊ុន ដាយ័ន ផាមអ៊ិនដាសស្រៀល (ខេមបូឌា) គឺជាក្រុមហ៊ុនដែលបង្កើតឡើងដោយក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប ហើយបាននឹងកំពុងចែកចាយផ្តាច់មុខនូវម៉ូទ័របូមទឹកពីរោងចក្រដាយ័នផាមប្រចាំប្រទេសចិន ។

2014

TOP TEAM INTERNATIONAL DEVELOPMENT CO., LTD.
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ដោយមាន លោក ឆៃ ជីងហ៊ាង ជាអភិបាល ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ថ្មសំណង់ឈានមុខគេមួយ ក្នុងព្រះរាជាណាចក្រកម្ពុជា

2012

ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប បានទទួលសិទ្ធិផ្តាច់មុខចែកចាយផលិតផលសាជីពីក្រុមហ៊ុនឯកជនម៉ាឡេស៊ីចំណុះឲ្យរាជរដ្ឋាភិបាលម៉ាឡេស៊ី។

2008

ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប បានវិនិយោគលើវិស័យកសិកម្មដំណាំអំពៅលើផ្ទៃដីប្រមាណ៥០០ហិចតា។

2007

ក្រុមហ៊ុន ឆៃ ជីងហ៊ាង អ៊ីមផត-អ៊ុចផត បានទទួលអជ្ញាប័ណ្ណ បូមខ្សាច់ និងនាំចេញទៅក្រៅប្រទេស ដូចជាប្រទេសសិង្ហបុរី និងវៀតណាម។ ដែលមានលទ្ធភាពបូមខ្សាច់ក្នុង១ថ្ងៃប្រមាណ២៥០០០ម៣។

2001

ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប

បានចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវតាមផ្លូវច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា នៅកំឡុងឆ្នាំ២០០១ ដែលមានឈ្មោះថា ក្រុមហ៊ុន ឆៃ ជីងហ៊ាង អ៊ីមផត អ៊ិចផត ក្រោយមកយើងបានប្តូរឈ្មោះទៅជា ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប វិញ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១២ ដែលមានលេខបញ្ជី៥៧៩៩៦KH/២០០១។

បុត្រសម្ព័ន្ធ

បុត្រសម្ព័ន្ធ

ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប (CCH Group) បានពង្រឹងនិងពង្រីកសក្ដានុពលរបស់ខ្លួន កា​ន់តែធំទូលាយនិងរឹងមាំទូទាំងប្រទេសកម្ពុជា ដោយបានបង្កើតឱ្យមានសម្ព័ន្ធក្រុមហ៊ុនជាច្រើន(បុត្រសម្ព័ន្ធចំនួន ១៧ ក្រុមហ៊ុន) ដើម្បីរួមគ្នាក្នុងគោលដៅឆ្ពោះទៅរកភាពរីកចម្រើនជាមួយគ្នា។ 

ទាំងអស់
កសិកម្ម
ការអភិវឌ្ឍន៍ អចលនទ្រព្យ
ទេសចរណ៍
នាំចូល / នាំចេញ
សេវាកម្មចុះបញ្ជីអាជីវកម្ម
សំណង់
អាហារ និងភេសជ្ជៈ
ឧស្សាហកម្មកិនថ្ម / ស៊ីម៉ងត៍

 

No item to display.

1
2
3

សេវាកម្មរបស់យើង

អ្វីដែលយើងផ្តល់ជូន ?

ក្រុមហ៊ុន ឆៃ ជីងហ៊ាងគ្រុប (CCH Group) យើងខ្ញុំ បានពង្រីកសក្ដានុពលរបស់ខ្លួនជាបន្តបន្ទាប់ រហូតមានការទទួលស្គាល់ និងទទួលបានឱកាសការងារពីរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ហើយរហូតមកទល់ពេលបច្ចុប្បន្ននេះ ពួកយើងបានផ្ដល់ជូនសេវាកម្មជាច្រើនដល់អតិថិជន និងដៃគូពាណិជ្ជកម្ម ដូចជា៖  

ចុងក្រោយ

ព័ត៌មាន & ព្រឹត្តិការណ៍

ភាពជោគជ័យរយៈពេលជាង២១ឆ្នាំ របស់ ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប (CCH Group) ដែលពួកយើងទទួលបានទំនុកចិត្តខ្ពស់ពី អតិថិជនពីអតិថិជនទាំងក្នុងស្រុក និងក្រៅស្រុក រួមទាំងការទុកចិត្តពីរាជរដ្ឋាភិបាលផងដែរ ដោយសារតែពួកយើងតែងតែយកចិត្តទុកដាក់ ទៅលើសមិទ្ធផលការងារដើម្បីធានាថា ការផ្ដល់ជូនផលិតផល និងសេវាកម្មរបស់យើង ប្រកបដោយគុណភាព វិជ្ជាជីវៈ សុចរិតភាព និងភាពស្មោះត្រង់ ក្នុងទិសដៅបំពេញសេចក្តីត្រូវការរបស់អតិថិជន និងដៃគូរវិនិយោគ គឺជាការឆ្លើយតបទៅនឹង ចក្ខុវិស័យច្បាស់លាស់របស់ពួកយើង។

អ្វីដែលយើងសម្រេចបាន

គម្រោង និង ការវិនិយោគ

ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប (CCH Group) មានចក្ខុវិស័យ «ពង្រីកវត្តមានរបស់យើង នៅក្នុងវិស័យសេដ្ឋកិច្ចផ្សេងៗ ដើម្បីបង្កើតឱកាសអាជីវកម្មថ្មីៗ ទាក់ទាញអតិថិជនថ្មីទាំងក្នុងស្រុក និងក្រៅស្រុក និងដើម្បីកសាងផលប័ត្រម៉ាកយីហោលំដាប់ទីមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។»

No Portfolio To Display.

ទំនាក់ទំនង