អចលនទ្រព្យ និងអចលនវត្ថុ - CCHG
Skip links

អចលនទ្រព្យ និងអចលនវត្ថុ

នៅក្នុងវិស័យ​អចលនទ្រព្យ និងអចលនវត្ថុ ក្រុមហ៊ុន ឆៃ ជីង ហ៊ាងគ្រុប យើងខ្ញុំផ្ដល់សេវាកម្ម​ផ្ដោតសំខាន់លើការជួល ការទិញ លក់ ការគ្រប់គ្រង និងវាយតម្លៃអចលនទ្រព្យ រហូតដល់ការធ្វើ​ផែនការយុទ្ធសាស្រ្ត ស្រាវជ្រាវ និងការវិភាគ។

ភាពជោគជ័យ​របស់យើងមកទល់សព្វថ្ងៃនេះ គឺបានមកពីការ​ចង្អុលបង្ហាញទិសដៅ​ជាក់លាក់ ក្រោមការ​ដឹកនាំ​ដ៏ឆ្នើមរបស់លោកអគ្គនាយក​ប្រតិបត្តិ ឆៃ ជីងហ៊ាង និងការខិតខំ​ប្រឹងប្រែងរបស់បុគ្គលិក​ជំនាញគ្រប់ជាន់ថ្នាក់ ដែលយល់ច្បាស់ និងបំពេញ​ការងារប្រកបដោយវិជ្ជាជីវៈ​គ្រប់ផ្នែកនីមួយៗនៅ​ក្នុងវិស័យនេះ។ ជាមួយគ្នានេះ ពួកយើង​ទទួលបានទំនុកចិត្តពី​អតិថិជន និងដៃគូវិនិយោគ តាមរយៈការ​ផ្ដល់ជូននូវសេវាកម្ម​រហ័សទាន់ចិត្ត ភាពស្មោះត្រង់ និងការទទួល​ខុសត្រូវខ្ពស់។

ក្រុមហ៊ុន ឆៃ ជីង ហ៊ាងគ្រុប យើងខ្ញុំមាន​ចក្ខុវិស័យ និងបេសកម្មយ៉ាងមុតមាំ ដោយប្ដេជ្ញា​ជួយដោះស្រាយរាល់ចម្ងល់ ឬបញ្ហានានា នៅលើវិស័យ​អចលនទ្រព្យ និងអចលនវត្ថុ ដើម្បីអភិវឌ្ឍន៍​ឈានទៅរកភាពរីកចម្រើន និងបង្កើនកំណើន​សេដ្ឋកិច្ចជាតិ ព្រមទាំងជម្រុញ​ដល់ការរស់នៅរបស់​ប្រជាជនកម្ពុជា ឱ្យកាន់តែ​ប្រសើរឡើង។

ការធ្វើផែនការគម្រោង

គ្រប់ផែនការគម្រោងអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យនិងអចលនវត្ថុ គឺមានការប្រឹក្សាយ៉ាងយកចិត្តទុកដាក់ពី ក្រុមការងារដែលមានបទពិសោធន៍ប្រកបដោយវិជ្ជាជីវៈ និងយល់ច្បាស់

ការវិភាគគម្រោង

គ្រប់គ្រងទិន្នន័យ និងប្រមូលផ្ដុំព័ត៌មានគ្រប់គ្រាន់ ដើម្បីធ្វើការត្រួតពិនិត្យ វិភាគនិងវាយតម្លៃ ស្របតាមផែនការនិងចក្ខុវិស័យរបស់ពួកយើងក្នុងវិស័យអចលនទ្រព្យ

ថ្លៃដើមនៃគម្រោង

រាល់ការវិនិយោគរបស់ពួកយើងក្នុងវិស័យអចលនទ្រព្យតែងតែគិតគូដល់ផលចំណេញរបស់អតិថិជននិងម្ចាស់
គម្រោងទៅថ្ងៃអនាគតតាមរយៈការវិនិយោគ ការកំណត់តម្លៃនិងការប្រកួតប្រជែង

យុទ្ធសាស្រ្តនៃគម្រោង

ពួកយើងតែងតែគិតដល់ការវិនិយោគ តម្លៃ និងការប្រកួតប្រជែងនៅលើទីផ្សារ ដើម្បីផ្ដល់ជូននូវគម្រោងមួយ ដែលមានផលចំណេញដល់អតិថិជន និងរក្សានូវនិរន្តរភាព