វិស័យគ្រិះស្ថានហិរញ្ញវត្ថុ - CCHG
Skip links

វិស័យគ្រិះស្ថានហិរញ្ញវត្ថុ

អស់រយៈ​ពេលជាច្រើន​ឆ្នាំ ដែលក្រុម​ហ៊ុន ឆៃ ជីងហ៊ាង​គ្រុប ត្រូវបាន​គេស្គាល់ជា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ឈានមុខ​គេនៅក្នុង​ប្រទេសកម្ពុជា ក្នុងកា​រផ្ដល់ជូនដំណោះ​ស្រាយហិរញ្ញវត្ថុ​តាមបែប​ទំនើប ងាយស្រួល រហ័ស ច្បាស់លាស់ និងទំនុក​ចិត្តខ្ពស់ជូន​ដល់អតិថិជន និងដៃ​គូសហការ។

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ របស់​យើងខ្ញុំ ប្ដេជ្ញា​នឹងបន្ដផ្ដល់​ជូន ដំណោះ​ស្រាយហិរញ្ញវត្ថុ តាមសេចក្ដី​ត្រូវការលក្ខណៈ​ផ្ទាល់ខ្លួន គ្រួសារ និង​អាជីវកម្មតូច-ធំ ឱ្យកាន់​តែល្អប្រសើរ​ថែមទៀត ដើម្បីលើក​កម្ពស់ការរស់​នៅ និងការ​រីកចម្រើន​នៃអាជីវកម្ម​នានា។

ការធ្វើផែនការគម្រោង

យើងមានគោលដៅជម្រុញដល់ការលើកកម្ពស់ការរស់នៅ និងដោះស្រាយបញ្ហាហិរញ្ញវត្ថុលក្ខណៈផ្ទាល់ខ្លួន គ្រួសារ សិប្បកម្ម និងសហគ្រាសតូចធំ តាមរយៈការផ្ដល់ជូនសេវាផ្សេងៗ ក្នុងវិស័យគ្រិះស្ថានហិរញ្ញវត្ថុ។

ការវិភាគគម្រោង

យើងមានក្រុមការងារជំនាញពិសេស និងច្បាស់លាស់ ប្រកបដោយវិជ្ជាជីវៈ ក្នុងការរៀបចំទៅលើការត្រួតពិនិត្យ វិភាគ វាយតម្លៃ និងធ្វើការសម្រេចចិត្តច្បាស់លាស់ លើការវិនិយោគរបស់យើងក្នុងវិស័យគ្រិះស្ថានហិរញ្ញវត្ថុ

ថ្លៃដើមនៃគម្រោង

យើងផ្ដល់ជូនតម្លៃសមរម្យ និងតម្លៃសមស្របនៅលើទីផ្សារប្រកួតប្រជែង ដើម្បីជួយសម្រួលដល់កត្តាជីវភាព និងសេដ្ឋកិច្ចរបស់អតិថិជន និងដៃគូសហការរបស់យើង

យុទ្ធសាស្រ្តនៃគម្រោង

ការដាក់ចេញនូវយុទ្ធសាស្រ្តទីផ្សារ ផ្អែកលើបទពិសោធន៍ជំនាញប្រកបដោយវិជ្ជាជីវៈរបស់បុគ្គលិក និងថ្នាក់ដឹកនាំគ្រប់ផ្នែក

No data to display.