អភិវឌ្ឍន៍ខុនដូ និងអាផាតមិន - CCHG
Skip links

អភិវឌ្ឍន៍ខុនដូ និងអាផាតមិន

ក្នុងនាម​ក្រុមហ៊ុន ឆៃ ជីង ហ៊ាងគ្រុប គឺជា​ក្រុមហ៊ុន អចលនទ្រព្យ​ឈានមុខគេនៅកម្ពុជា ដែលបានធ្វើ​ការអភិវឌ្ឍន៍ វិនិយោគលើ​គម្រោងខុនដូ និងអាផាតមិន ដែលមាន​គុណភាព ប្រណិតភាព និងទំនើប តំណាងឱ្យនិ​មិត្តសញ្ញាថ្មី នៃការ​រស់នៅទូទាំង​ព្រះរាជាណា​ចក្រកម្ពុជា។

ភាពជោគជ័យ​របស់របស់ពួកយើង​រយៈពេលជាង ២០ឆ្នាំមក​នេះ ទៅលើគ្រប់ការ​អភិវឌ្ឍន៍ វិនិយោគលើ​គម្រោងខុនដូ និងអាផាតមិន គឺផ្ដើមចេញពីការ​ផ្ដល់ជូននូវគម្រោងដែលមាន​គុណភាពស្ដង់ដាតាមបច្ចេក​ទេសត្រឹមត្រូវ និងការទទួលខុសត្រូវចំពោះ​អតិថិជន ដៃគូសហការវិនិយោគ​ទាំងក្នុង និងក្រៅប្រទេស។
ពួកយើង​ជឿជាក់ និងប្ដេជ្ញា អភិវឌ្ឍន៍ និងវិនិយោគ​លើគម្រោងអគារ​ខុនដូ និងអាផាតមិន ដើម្បីបង្កើនសោភណ្ឌភាព​នៅទីក្រុង ព្រមទាំងផ្ដល់ជូននូវ​គុណតម្លៃនៃការរស់នៅប្រកប​ដោយផាសុកភាព និង​សុភមង្គលដល់​ប្រជាជនកម្ពុជា។

ការធ្វើផែនការគម្រោង

រាល់គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍គម្រោងខុនដូ និងអាផាតមិន គឺផ្ដោតសំខាន់លើ ការសាងសង់ដែលមានគុណភាព ប្រណិតភាព និងទំនើប តំណាងឱ្យនិមិត្តសញ្ញាថ្មី នៃការរស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា

ការវិភាគគម្រោង

ដើម្បីសម្រេចសមិទ្ធិផលគម្រោងដោយជោគជ័យជូនអតិថិជន និងដៃគូសហការនានា យើងបានធ្វើការត្រួតពិនិត្យ វិភាគ និងវាយតម្លៃអំពីគម្រោង យ៉ាងយកចិត្តទុកដាក់បំផុត

ថ្លៃដើមនៃគម្រោង

យើងមានក្រុមការងារបច្ចេកទេសជំនាញ ដែលធ្វើការសិក្សាលើការវិនិយោគ និងការប្រកួតប្រជែងនៅលើទីផ្សារ ដើម្បីស្វែងរកផលចំណេញដល់អតិថិជន និងដៃគូសហការ ដែលជឿជាក់លើ គ្រប់ការអភិវឌ្ឍន៍គម្រោងខុនដូ និងអាផាតមិន របស់យើង

យុទ្ធសាស្រ្តនៃគម្រោង

ជាមួយបទពិសោធន៍ច្រើនឆ្នាំ យើងបានរៀបចំយុទ្ធសាស្រ្តទីផ្សារ ដើម្បីសម្រេចផែនការ ឬគម្រោងខុនដូ និងអាផាតមិន ដោយដាក់ចេញនូវយុទ្ធសាស្ត្រទីផ្សារ មានសក្ដានុពល និងសមស្របលើទីផ្សារបច្ចុប្បន្ន

No data to display.