GUIZHOU ZHONG JIAN RICE INDUSTRY CO., LTD.
សូមស្វាគមន៍
ការមកកាន់ក្រុមហ៊ុន គួយចូវ ចុង ចៀន រ៉ាយ អុិនដាសស្រ្ទី ឯ.ក
សកម្មភាពអាជីវកម្មៈ នាំចេញ និងកែច្នៃអង្ករ
-
ការច្នៃប្រឌិត
យើងប្រើប្រាស់បទពិសោធន៍ជាច្រើនឆ្នាំរបស់យើង ប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ ភាពច្បាស់លាស់ និងសេវាកម្មដ៏មានប្រសិទ្ធភាព ដើម្បីពង្រីក និងពង្រឹងសក្ដានុពលរបស់យើង ក្នុងនាមជាក្រុមហ៊ុនផ្ដល់សេវាកម្មនាំចេញ និងកែច្នៃអង្ករឈានមុខមួយក្នុងព្រះរាជាណាចក្រកម្ពុជា។
-
ការប្រឹក្សាយោបល់
យើងត្រៀមខ្លួនរួចរាល់ជាស្រេច ក្នុងការប្រើប្រាស់បទពិសោធន៍ជាច្រើនឆ្នាំរបស់យើង ជួយគាំទ្រ និងប្រឹក្សាយោបល់ដល់អតិថិជន និងដៃគូសហការវិនិយោគទាំងអស់ ដើម្បី ឱកាសរីកចម្រើនឆ្ពោះទៅមុខជាមួយគ្នាជានិច្ច។
-
យុទ្ធសាស្ត្រ
យើងមានផែនការយុទ្ធសាស្រ្តច្បាស់លាស់ ការទទួលខុសត្រូវខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយក្នុងការចូលរួមចំណែកជួយដល់ កំណើនសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងធ្វើជាដៃគូដ៏ល្អសម្រាប់វិនិយោគិនគ្រប់រូប តាមការផ្ដល់សេវាកម្មលឿនរហ័ស និងមានទំនុកចិត្តខ្ពស់។
-
លក្ខណៈសម្បត្តិក្រុម
ជាបុគ្គលិកមានបទពិសោធន៍ ចំណេះដឹង ជំនាញប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់ ព្រមទាំងយល់ច្បាស់ក្នុងវិស័យនេះ។
យើងជានរណា?
អំពី គួយចូវ ចុង ចៀន រ៉ាយ អុិនដាសស្រ្ទី ឯ.ក
2023
ក្រុមហ៊ុន GUIZHOU ZHONG JIAN RICE INDUSTRY CO., LTD. បង្កើតឡើងក្នុងឆ្នាំ ២០២៣ ដែលមានលោក ឆៃ ជីងហ៊ាង ប្រធានក្រុមប្រឹក្សាភិបាល ជាក្រុមហ៊ុននាំចេញ អង្ករកែច្នៃពីព្រះរាជាណាចក្រកម្ពុជា ទៅផ្គត់ផ្គង់នៅក្នុងទីផ្សារប្រទេសចិន ដែលមានទីស្នាក់ការក្រុមហ៊ុនស្ថិតនៅក្នុងដីឡូតិ៍លេខ២ តំបន់ពាណិជ្ជកម្មសេរីគួយអាន ខេត្តគួយចូវ ប្រទេសចិន។
- 2023
-
បេសកកម្ម
ក្រុមហ៊ុន GUIZHOU ZHONG JIAN RICE INDUSTRY CO., LTD. មានបេសកកម្ម «ប្ដេជ្ញាដោយការទទួលខុសត្រូវក្នុងការចូលរួមចំណែកជួយ ដល់កំណើនសេដ្ឋកិច្ចព្រះរាជាណាចក្រកម្ពុជា និងធ្វើជាដៃគូដ៏ល្អមួយសម្រាប់វិនិយោគិនគ្រប់រូប តាមរយៈការផ្ដល់ជូនសេវាកម្មលឿន រហ័ស និងមានទំនុកចិត្តខ្ពស់»។
-
ចក្ខុវិស័យ
ក្រុមហ៊ុន GUIZHOU ZHONG JIAN RICE INDUSTRY CO., LTD. មានចក្ខុវិស័យ «ក្លាយជាក្រុមហ៊ុនលំដាប់មួយទៅលើផ្នែកនាំចេញ និងផ្គត់ផ្គង់ស្រូវ-អង្ករកម្ពុជា លើទីផ្សារអន្តរជាតិ ដែលមានគុណភាពខ្ពស់ ដៃគូវិនិយោគតូច-ធំ ទទួលស្គាល់អំពីគុណតម្លៃ និងជឿទុកចិត្តបំផុត»។
-
តម្លៃស្នូលរបស់យើង
ក្រុមហ៊ុន GUIZHOU ZHONG JIAN RICE INDUSTRY CO., LTD. យើងខ្ញុំប្រកាន់ខ្ចាប់នូវគុណតម្លៃ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរីកចម្រើន និងភាពជាដៃគូវិនិយោគ ដោយផ្អែកលើ «ភាពស្មោះត្រង់ ច្បាស់លាស់ រហ័ស និងមានទំនុកចិត្តខ្ពស់»។
-
លក្ខណៈសម្បត្តិក្រុម
ក្រុមហ៊ុន GUIZHOU ZHONG JIAN RICE INDUSTRY CO., LTD. មានបុគ្គលិកបម្រើការងារ ចំនួនច្រើនជាង ២០នាក់។
អ្វីដែលយើងផ្ដល់ឲ្យ?
សេវាកម្មរបស់យើង
GUIZHOU ZHONG JIAN RICE INDUSTRY CO., LTD. គឺជាក្រុមហ៊ុននាំចេញ អង្ករកែច្នៃពីព្រះរាជាណាចក្រកម្ពុជា ទៅផ្គត់ផ្គង់នៅក្នុងទីផ្សារប្រទេសចិន។
ឯកសារ
ទាញយកឯកសារ
No data to display.
កិច្ចសហប្រតិបត្តិការលើគម្រោងវិនិយោគនាំចេញអង្ករកែច្នៃ និងផ្គត់ផ្គង់អង្ករពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទីផ្សារសាធារណរដ្ឋប្រជាមានិតចិន
I- បេសកកម្មពាណិជ្ជកម្មលើកទី ១
– ថ្ងៃទី១០ ខែមករា ឆ្នំា២០២៣
លោកអគ្គនាយក ឆៃ ជីងហ៊ាង បានដឹកនាំសហការី ដើម្បីចូលរួមកិច្ចប្រជុំ ស្ដីពីផែនការចរចាពាណិជ្ជកម្ម រវាងក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប និងតំបន់សេដ្ឋកិច្ចពិសេស Guizhou GuiAn Comprehensive Free Trade Zone Construction and Investment Co., Ltd. រួមមាន៖
- កិច្ចពិភាក្សាស្តីពីអាជីវកម្មនាំចូលអង្ករកម្ពុជា និងតំបន់បញ្ញត្តិប័ណ្ណ GUIZHOU GUIAN
- ពិភាក្សាអំពីរបៀបអនុវត្តពាណិជ្ជកម្មទ្វេភាគី
- ការចរចាលើគម្រោងសាងសង់ឃ្លាំងស្តុក និងរោងចក្រកែច្នៃអង្ករ
- ពិភាក្សាអំពីកិច្ចព្រមព្រៀង និងច្បាប់ស្តីពីកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ
– ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣
លោកអគ្គនាយក ឆៃ ជីងហ៊ាង បន្តបានដឹកនាំសហការី ចូលរួមកិច្ចប្រជុំនៅទីក្រុង Guiyang ខេត្ត Guizhou ដោយសម្រេចបាននូវលទ្ធផលចុះកិច្ចព្រមព្រៀងជំហ៊ានដំបូងរួមមាន៖
- ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប បានចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់អង្កររយៈពេល 5ឆ្នាំ ទៅអោយតំបន់សេដ្ឋកិច្ចពិសេស Guizhou GuiAn Comprehensive Free Trade Zone Construction and Investment Co., Ltd. ដែលត្រូវសម្រេចការនាំចេញអង្ករឱ្យបានចំនួន 240,000 – 600,000តោនក្នុងមួយឆ្នាំ។
- ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប ទទួលបានសិទ្ធិសម្រេចពីតំបន់សេដ្ឋកិច្ចពិសេស Guizhou GuiAn Comprehensive Free Trade Zone Construction and Investment Co., Ltd. ក្នុងការដំឡើងរោងចក្រកែច្នៃអង្ករ សម្រាប់លក់ចែកចាយនៅក្នុងទីផ្សារនៃប្រទេសចិន ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Guizhou GuiAn Comprehensive Free Trade Zone ។
II- បេសកកម្មពាណិជ្ជកម្មលើកទី ២
– ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៣
ការចូលរួមកិច្ចប្រជុំពិភាក្សាទ្វារភាគី ស្ដីពីការតំឡើងរោងចក្រកែច្នៃអង្ករនៅតំបន់សេដ្ឋកិច្ចពិសេស Guizhou GuiAn Comprehensive Free Trade Zone Construction and Investment Co., Ltd. ដើម្បីផលិតឱ្យបានទិន្នផលយ៉ាងតិច ២០០.០០០តោន ក្នុង ០១ឆ្នាំ។
– ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២៣
ទស្សនៈកិច្ចរោងចក្រផលិតអង្ករនៅប្រទេសចិន
III- បេសកកម្មពាណិជ្ជកម្មលើកទី ៣
– ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៣
ការចូលរួមកម្មពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការវិនិយោគទុន រវាងក្រុមហ៊ុនចំនួន ៥ ក្នុងនោះក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប បានចុះកិច្ចព្រមព្រៀងលើគម្រោងនាំចូល និងកែច្នៃអង្ករសម្រូបក្នុងរយៈពេល ០៥ឆ្នាំ ក្រោមអធិបតីភាពរបស់គណៈកម្មាធិការគ្រប់គ្រងតំបន់ពាណិជ្ជកម្មសេរី (ឃ្លាំងគយ) គួយចូវ គួយអាន។
IV- បេសកកម្មពាណិជ្ជកម្មលើកទី ៤
– ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣
ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានសន្ទុះលឿន និងស្វែងយល់បន្ថែមអំពីកិច្ចការរដ្ឋបាល ប្រតិបត្តិការហិរញ្ញ វត្ថុ គណនេយ្យ ទំនាក់ទំនងសាធារណៈផ្សេងៗ សម្រាប់ដំណើរការកិច្ចសហការដៃគូវិនិយោគ។
លោកអគ្គនាយក ឆៃ ជីងហ៊ាង បានដឹកនាំបុគ្គលិក ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ធ្វើដំណើរទស្សនៈកិច្ចនៅ គួយអាន គួយចូវ ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធ នឹងសកម្មភាពវិនិយោគរោងចក្រកែច្នៃអង្ករសម្រូប និងបន្តជួបពិភាក្សាស្វែងយល់បន្ថែមពីដំណើរប្រតិបត្តិការជាមួយមន្ត្រីគយ(ការនាំចេញ-នាំចូលមន្រ្តីពន្ធដារ មន្ត្រីទំនាក់ទំនងពាណិជ្ជកម្ម។ល។
V- ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញ-លក់អង្ករក្រអូប
– ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៣
ក្រុមហ៊ុន Guizhou Zhong Jian Rice Industry Co., Ltd. ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប បានចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់អង្ករក្រអូបផ្ដច់មុខ ជូនក្រុមហ៊ុន Guizhou Zhongkeyun Energy Co., Ltd. ដើម្បីធ្វើការលក់ចែកចាយនៅក្នុងទីផ្សារនៃប្រទេសចិន រយៈពេល ១០ឆ្នាំ ដោយក្នុង ០១ឆ្នាំ មានចំនួន ១០ម៉ឺនតោន។
ទទួលបានការចាប់អារម្មណ៍
ទំនាក់ទំនងព័ត៌មាន
អ្នកអាចទាក់ទងយើងបានតាមរយៈព័ត៌មានខាងក្រោម
-
ទីតាំងស្នាក់ការ
#B3-083 ប្រភេទ D1 ជាន់ផ្ទាល់ដី អគារដឹអេលីហ្សេកោះពេជ្រ ផ្លូវកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
-
ទំនាក់ទំនងមកយើង
(+855) 23 990 888
-
ប្រអប់សារ
info@cchgcambodia.com
-
បើកការិយាល័យ
Mon - Fri (8AM - 12PM)
Sun (9AM - 12PM)