ការចូលរួមកម្មពិធីកិច្ចប្រជុំចិនអាស៊ីខាងត្បូងលើកទី ៨ "អាស៊ីពីរ" ស្ដីពីការចរចាផ្តួច ផ្តើមកិច្ចសហប្រតិបត្តិការឌីជីថល នៅទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន - CCHG
Skip links
ការចូលរួមកម្មពិធីកិច្ចប្រជុំចិនអាស៊ីខាងត្បូងលើកទី ៨ “អាស៊ីពីរ” ស្ដីពីការចរចាផ្តួច   ផ្តើមកិច្ចសហប្រតិបត្តិការឌីជីថល នៅទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន

ការចូលរួមកម្មពិធីកិច្ចប្រជុំចិនអាស៊ីខាងត្បូងលើកទី ៨ “អាស៊ីពីរ” ស្ដីពីការចរចាផ្តួច ផ្តើមកិច្ចសហប្រតិបត្តិការឌីជីថល នៅទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន

ថ្ងៃទី ២២-២៥ ខែកក្កដា ឆ្នាំ២០២៤

លោក ឆៃ ជីងហ៊ាង ប្រធានសមាគមអភិវឌ្ឍន៍ពាណិជ្ជកម្ម និងវិនិយោគកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប បានដឹកនាំសហការី និងអមដំណើរដោយតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីចូលរួមកម្មពិធីកិច្ចប្រជុំចិនអាស៊ីខាងត្បូងលើកទី ៨ “អាស៊ីពីរ” ស្ដីពីការចរចាផ្តួច ផ្តើមកិច្ចសហប្រតិបត្តិការឌីជីថល នៅទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន។ ដោយប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Steigenberger Hotel SUNAC Kunming (No. 2999-9, Biji Road, Xishan District) ក្រោមការរៀបចំកម្មវិធីដោយលោក Guo Dajin អភិបាលរង នៃរដ្ឋាភិបាលប្រជាជននៃខេត្តយូណាន ប្រទេសចិន គឺសម្រាប់សន្និសីទផ្គូផ្គងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការឌីជីថលអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ និងសន្និសីទជំរុញកិច្ចសហប្រតិបត្តិការឌីជីថលអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍លើកដំបូង ក្រោមប្រធានបទ “Joining Hands in Digital Cooperation. Sharing Digital Dividends” ដែលបានអញ្ជើញមន្ត្រីរដ្ឋាភិបាលជាង ៦០នាក់ មកពី ១០ ប្រទេសផ្សេងគ្នា តំណាងមកពីសមាគមឧស្សាហកម្មក្នុងស្រុក និងអន្តរជាតិជាង ២០ និងអ្នកតំណាងមកពីសហគ្រាសក្នុងស្រុក និងអន្តរជាតិ ជាង ៣០០។

ពិធីចុះហត្ថលេខាលើគម្រោងរួមគ្នាកសាងបណ្តាញព័ត៌មានសម្រាប់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍

ការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ និងរួមគ្នាកសាងបណ្តាញព័ត៌មានសម្រាប់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ការសាងសង់បណ្តាញសំខាន់ៗ ជាមួយខេត្ត (ទីក្រុង) តាមបណ្តោយខ្សែក្រវ៉ាត់សេដ្ឋកិច្ចទន្លេយ៉ាងសេ (Yangtze) និងការចុះហត្ថលេខាលើគម្រោងតភ្ជាប់អន្តជាតិសំខាន់ៗ ដោយមូលដ្ឋានក្នុងស្រុក និងបរទេសប្រតិបត្តិករទូរគមនាគមន៍។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការឌីជីថលអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដោយមានទិសដៅការងារច្បាស់លាស់ចំនួន ០៣ មានដូចខាងក្រោម៖
1. ពង្រឹងនៅការសហការទៅលើគោលនយោបាយបច្ចេកវិទ្យា
2. ការចូលរួមក្នុងការអភិវឌ្ឍនហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា
3. ត្រូវធ្វើការផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យឌីជីថល។