ដំណើរបេសកកម្មពាណិជ្ជកម្មលើកទី៣ របស់ថ្នាក់ដឹកនាំក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន! - CCHG
Skip links
ដំណើរបេសកកម្មពាណិជ្ជកម្មលើកទី៣ របស់ថ្នាក់ដឹកនាំក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន!

ដំណើរបេសកកម្មពាណិជ្ជកម្មលើកទី៣ របស់ថ្នាក់ដឹកនាំក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន!

ការធ្វើដំណើរពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ក្រុងគួយយ៉ាង ខេត្តគួយចូវ

  • វេលាម៉ោង ៣:៣០នាទីរសៀល នាថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣

លោកអគ្គនាយក ឆៃ ជីងហ៊ាង បានដឹកនាំសហការី និងគណៈប្រតិភូធ្វើដំណើរ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងគ័ងតុង ខេត្តគ័ងចូវ ដើម្បី ប្ដូរជើងហោះហើរទៅកាន់ស្រុកគួយអាន ក្រុងគួយយ៉ាង ខេត្តគួយចូវ។

គណៈប្រតិភូទាំងអស់បានអញ្ជើញទៅដល់គោលដៅដោយសុវត្ថិភាព វេលាម៉ោ​ង ៣ទៀបភ្លឺ នាថ្ងៃទី ១៥ ខែឆ្នាំដដែល ក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់លោកស្រី Zhang HongMei នាយកគណៈកម្មាធិការគ្រប់គ្រងតំបន់ពាណិជ្ជកម្មចម្រុះគួយអាន។

  • សកម្មភាពថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៩:៣០នាទីព្រឹក

ក្រុមការងាររបស់តំបន់សេដ្ឋកិច្ចពិសេស GuiAn បានមកទទួលពីគណៈប្រតិភូនៃក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប នៅសណ្ឋាគារដើម្បីអញ្ជើញទស្សនកិច្ចនៅទីតាំងសម្រាប់សាងសង់រោងចក្រកែច្នៃអង្ករ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិ សេស GuiAn។

  • វេលាម៉ោង ១១:០០នាទីព្រឹក

អញ្ជើញចូលរួមកម្មពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការវិនិយោគទុន រវាងក្រុមហ៊ុនចំនួន ៥ ក្នុងនោះក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប បានចុះកិច្ចព្រមព្រៀងលើគម្រោងនាំចូល និងកែច្នៃអង្ករសម្រូប ដែលមានទំហំទឹកប្រាក់ប្រមាណ ២៥០លាន ដុល្លារអាមេរិក ក្នុងរយៈពេល ០៥ឆ្នាំ នាស្រុកគួយអាន ក្រុងគួយយ៉ាង ខេត្ត គួយចូវ សាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពរបស់គណៈកម្មាធិការគ្រ​ប់គ្រងតំប​ន់ ពាណិជ្ជកម្មសេរី (ឃ្លាំងគយ) នៅ គួយចូវ គួយអាន។

ក្រោយការណែនាំ និងធ្វើបដិសណ្ឋារកិច្ចសម្ដែងការគួរសមរួចរាល់ លោកអគ្គនាយ​ក ឆៃ ជីងហ៊ាង ត្រូវបានអញ្ជើញថ្លែងសន្ទុរកថា ណែនាំអំពីការដឹកនាំ ការពង្រឹង ពង្រីក សក្ដានុពលរបស់ខ្លួន ដោយទទួលបានជោគជ័យជាបន្តបន្ទាប់រហូតមកទល់បច្ចុប្បន្ននេះ​។ ជាពិសេសលោកអគ្គនាយក បានថ្លែងអំណរគុណដល់ដៃគូថ្មី គឺគណៈកម្មាធិការគ្រប់​គ្រងតំ​បន់ពាណិជ្ជកម្មសេរី (ឃ្លាំងគយ) នៅគួយចូវ គួយអា​ន ដែលបានទុកចិត្ត និងជឿ​ជាក់លើក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប ក្នុងការសហការវិនិយោគទុនលើគម្រោងនាំចូល និងកែច្នៃអង្ករសម្រូបនេះ។

  • វេលាម៉ោង ១១:៣០នាទីព្រឹក

កម្មពិធីចុះហត្ថលើកិច្ចព្រមព្រៀងត្រូវបានប្រព្រឹត្តឡើងជាផ្លូវការ និងដំណើរការដោ​យរលូន។ គណៈកម្មាធិការគ្រប់គ្រងតំបន់ពាណិជ្ជកម្មសេរី (ឃ្លាំងគយ) នៅគួយ ចូវ គួយ​អា​ន បានទទួលស្វាគមន៍នូវអាហារសាមគ្គីដ៏ស្និតស្នាលបំផុត នាវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់។