ដំណើរបេសកកម្មពាណិជ្ជកម្មលើកទី៣ របស់ថ្នាក់ដឹកនាំក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន!
ការធ្វើដំណើរពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ក្រុងគួយយ៉ាង ខេត្តគួយចូវ
- វេលាម៉ោង ៣:៣០នាទីរសៀល នាថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣
លោកអគ្គនាយក ឆៃ ជីងហ៊ាង បានដឹកនាំសហការី និងគណៈប្រតិភូធ្វើដំណើរ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងគ័ងតុង ខេត្តគ័ងចូវ ដើម្បី ប្ដូរជើងហោះហើរទៅកាន់ស្រុកគួយអាន ក្រុងគួយយ៉ាង ខេត្តគួយចូវ។
គណៈប្រតិភូទាំងអស់បានអញ្ជើញទៅដល់គោលដៅដោយសុវត្ថិភាព វេលាម៉ោង ៣ទៀបភ្លឺ នាថ្ងៃទី ១៥ ខែឆ្នាំដដែល ក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់លោកស្រី Zhang HongMei នាយកគណៈកម្មាធិការគ្រប់គ្រងតំបន់ពាណិជ្ជកម្មចម្រុះគួយអាន។
- សកម្មភាពថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៩:៣០នាទីព្រឹក
ក្រុមការងាររបស់តំបន់សេដ្ឋកិច្ចពិសេស GuiAn បានមកទទួលពីគណៈប្រតិភូនៃក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប នៅសណ្ឋាគារដើម្បីអញ្ជើញទស្សនកិច្ចនៅទីតាំងសម្រាប់សាងសង់រោងចក្រកែច្នៃអង្ករ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិ សេស GuiAn។
- វេលាម៉ោង ១១:០០នាទីព្រឹក
អញ្ជើញចូលរួមកម្មពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការវិនិយោគទុន រវាងក្រុមហ៊ុនចំនួន ៥ ក្នុងនោះក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប បានចុះកិច្ចព្រមព្រៀងលើគម្រោងនាំចូល និងកែច្នៃអង្ករសម្រូប ដែលមានទំហំទឹកប្រាក់ប្រមាណ ២៥០លាន ដុល្លារអាមេរិក ក្នុងរយៈពេល ០៥ឆ្នាំ នាស្រុកគួយអាន ក្រុងគួយយ៉ាង ខេត្ត គួយចូវ សាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពរបស់គណៈកម្មាធិការគ្រប់គ្រងតំបន់ ពាណិជ្ជកម្មសេរី (ឃ្លាំងគយ) នៅ គួយចូវ គួយអាន។
ក្រោយការណែនាំ និងធ្វើបដិសណ្ឋារកិច្ចសម្ដែងការគួរសមរួចរាល់ លោកអគ្គនាយក ឆៃ ជីងហ៊ាង ត្រូវបានអញ្ជើញថ្លែងសន្ទុរកថា ណែនាំអំពីការដឹកនាំ ការពង្រឹង ពង្រីក សក្ដានុពលរបស់ខ្លួន ដោយទទួលបានជោគជ័យជាបន្តបន្ទាប់រហូតមកទល់បច្ចុប្បន្ននេះ។ ជាពិសេសលោកអគ្គនាយក បានថ្លែងអំណរគុណដល់ដៃគូថ្មី គឺគណៈកម្មាធិការគ្រប់គ្រងតំបន់ពាណិជ្ជកម្មសេរី (ឃ្លាំងគយ) នៅគួយចូវ គួយអាន ដែលបានទុកចិត្ត និងជឿជាក់លើក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប ក្នុងការសហការវិនិយោគទុនលើគម្រោងនាំចូល និងកែច្នៃអង្ករសម្រូបនេះ។
- វេលាម៉ោង ១១:៣០នាទីព្រឹក
កម្មពិធីចុះហត្ថលើកិច្ចព្រមព្រៀងត្រូវបានប្រព្រឹត្តឡើងជាផ្លូវការ និងដំណើរការដោយរលូន។ គណៈកម្មាធិការគ្រប់គ្រងតំបន់ពាណិជ្ជកម្មសេរី (ឃ្លាំងគយ) នៅគួយ ចូវ គួយអាន បានទទួលស្វាគមន៍នូវអាហារសាមគ្គីដ៏ស្និតស្នាលបំផុត នាវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់។