កិច្ចប្រជុំស្ដីពីការស្វែងយល់អំពីរបបវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា - CCHG
Skip links
កិច្ចប្រជុំស្ដីពីការស្វែងយល់អំពីរបបវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា

កិច្ចប្រជុំស្ដីពីការស្វែងយល់អំពីរបបវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា

 ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០ព្រឹក

សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្ម និងវិនិយោគកម្ពុជា (ICDC) ដែលមានលោក ឆៃ ជីងហ៊ាង ស្ថាបនិក និងជាប្រធានសមាគម បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូអធិការកិច្ច នៃសមាគមខេត្តសានតុង មានចំនួន ២៦សហគ្រាស ដែលដឹកនាំដោយលោក Lin Yuan អធិការលំដាប់ទី១ និងលោក Zhang HongMin ប្រធានសមាគមកៅស៊ូខេត្តសានតុង។ជំនួបកិច្ចប្រជុំខាងលើប្រព្រឹត្តទៅក្នុងគោលបំណងសិក្សាស្វែងយល់អំពីរបបវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

– ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១១:០០ព្រឹក

ក្នុងឱ្យកាសដ៏ថ្លៃថ្លានេះ លោក ឆៃ ជីងហ៊ាង ប្រធានសមាគមបានជម្រាបអំពីចក្ខុវិស័យរបស់សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្ម និងវិនិយោគកម្ពុជា (ICDC) ក្នុងការចូលរួមលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ទាក់ទាញអ្នកវិនិយោគក្នុង និងក្រៅប្រទេស ដើម្បីសម្រេចបាននូវវិស័យឯកជនដែលមានស្ថេរភាព និងភាពរឹងមាំក្នុងដំណើរការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម
វិស័យឧស្សាហកម្ម វិស័យទេសចរណ៍ និងវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតប សមភាគីបានសម្ដែងនូវការចាប់អារម្មណ៍យ៉ាងក្រៃលែងក្នុងការសិក្សាសមិទ្ធិលទ្ធភាព និងស្វែងរកឱកាសបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។