ដំណើរបេសកកម្មពាណិជ្ជកម្មលើកទី២ របស់ថ្នាក់ដឹកនាំក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន! - CCHG
Skip links
ដំណើរបេសកកម្មពាណិជ្ជកម្មលើកទី២ របស់ថ្នាក់ដឹកនាំក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន!

ដំណើរបេសកកម្មពាណិជ្ជកម្មលើកទី២ របស់ថ្នាក់ដឹកនាំក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន!

I. ដំណើរទៅដល់ និងកិច្ចប្រជុំទ្វេភាគីជាមួយក្រុមហ៊ុន Guizhou GuiAn Comprehensive Free Trade Zone Construction and Investment Co., Ltd.

-សកម្មភាពពីថ្ងៃទី ០៥ -០៧ ខែមីនា ឆ្នាំ២០២៣

ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅពីក្រុមការងារតំបន់សេដ្ឋកិច្ចពិសេស Guizhou GuiAn Comprehensive Free Trade Zone Construction and Investment Co., Ltd.ដោយបានចូលរួមកិច្ចប្រជុំពិភាក្សាអំពីកិច្ចការចម្បងធំៗចំនួន ០២ គឺ៖

  • ការនាំចូលអង្ករទៅកាន់ប្រទេសចិន ក្នុង ១ឆ្នាំចំនួន ៦០០.០០០តោន
  • ការតំឡើងរោងចក្រកែច្នៃអង្ករនៅតំបន់សេដ្ឋកិច្ចពិសេស Guizhou GuiAn Comprehensive Free Trade Zone Construction and Investment Co., Ltd. ដើម្បីផលិតឱ្យបានទិន្នផលយ៉ាងតិច ២០០.០០០តោន ក្នុង ០១ឆ្នាំ។ សរុបមកយើងទទួលបានការគាំទ្រទាំងស្មារតី គោលការណ៍លើកទឹកចិត្ត ការផ្ដល់ជូននូវទីធ្លាដែលមានទំហំជាង ២ម៉ឺនម៉ែត្រការ៉េ ព្រមទាំងទំហំឃ្លាំងប្រមាណជាង ១ម៉ឺន ម៉ែត្រការ៉េ និងគោលការណ៍អនុគ្រោះល្អៗជាច្រើនទៀត ដែលរដ្ឋាភិបាលរបស់សា​ធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅក្រុងគួយយ៉ាង ខេត្តគួយចូវ ជ្រើសរើសក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប ជាដៃគូរសហការដ៏ជឿជាក់។

II. កិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបង្កើតរោងចក្រផលិតស៊ីម៉ងត៍ រវាង ក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ទ្រី ឯ.ក និងក្រុមហ៊ុន China Energy International Group Co., Ltd.

– សកម្មភាពពីថ្ងៃទី ០៨ -០៩ ខែមីនា ឆ្នាំ២០២៣

លោកអគ្គនាយក ឆៃ ជីងហ៊ាង បានបន្តដឹកនាំក្រុមការងារចូលសម្ដែងការគួរសម និងពង្រឹកកិច្ចពិក្សាជាមួយក្រុមហ៊ុន China Energy International Group Co., Ltd.

III. កិច្ចប្រជុំពិភាក្សាអំពីបច្ចេកវិទ្យា ICE

-សកម្មភាពពីថ្ងៃទី ១២ -១៤ ខែមីនា ឆ្នាំ២០២៣

ក្រុមការងារបានចុះត្រួតពិនិត្យម៉ាស៊ីន គ្រឿងចក្រ សម្រាប់ដំណើការអភិវឌ្ឍន៍ ពាណិជ្ជកម្មរបស់ក្រុមហ៊ុនថ្មីមួយទៀត ក្នុងឆ្នាំ ២០២៣ អំពីឧស្សាហកម្មផលិតតម្រងប្រេងទោចក្រយានយន្ត និងត្រីចក្រយានយន្ត។

IV. ដំណើរត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ

-Activities from March 15, 2023

-សកម្មភាពពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៣      លោកអគ្គនាយក បានដឹកនាំក្រុមការងារត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយសុខសុវត្ថិភាព និងទទួលបានលទ្ធផលវិជ្ជមាន ជោគជ័យជាចម្រើនសម្រាប់ ក្រុមហ៊ុន ឆៃ ជីងហ៊ា គ្រុប។