កិច្ចសហប្រតិបត្តិការលើគម្រោងវិនិយោគនាំចេញអង្ករកែច្នៃ និងផ្គត់ផ្គង់អង្ករពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទីផ្សារសាធារណរដ្ឋប្រជាមានិតចិន - CCHG
Skip links
កិច្ចសហប្រតិបត្តិការលើគម្រោងវិនិយោគនាំចេញអង្ករកែច្នៃ និងផ្គត់ផ្គង់អង្ករពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទីផ្សារសាធារណរដ្ឋប្រជាមានិតចិន

កិច្ចសហប្រតិបត្តិការលើគម្រោងវិនិយោគនាំចេញអង្ករកែច្នៃ និងផ្គត់ផ្គង់អង្ករពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទីផ្សារសាធារណរដ្ឋប្រជាមានិតចិន

I- បេសកកម្មពាណិជ្ជកម្មលើកទី ១

-ថ្ងៃទី១០ ខែមករា ឆ្នំា២០២៣

  1. កិច្ចពិភាក្សាស្តីពីអាជីវកម្មនាំចូលអង្ករកម្ពុជា និងតំបន់បញ្ញត្តិប័ណ្ណ
  2. ពិភាក្សាអំពីរបៀបអនុវត្តពាណិជ្ជកម្មទ្វេភាគី
  3. ការចរចាលើគម្រោងសាងសង់ឃ្លាំងស្តុក និងរោងចក្រកែច្នៃអង្ករ
  4. ពិភាក្សាអំពីកិច្ចព្រមព្រៀង និងច្បាប់ស្តីពីកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ

ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣
លោកអគ្គនាយក ឆៃ ជីងហ៊ាង បន្តបានដឹកនាំសហការី ចូលរួមកិច្ចប្រជុំនៅទីក្រុ​ង Guiyang ខេត្ត Guizhou ដោយសម្រេចបាននូវលទ្ធផលចុះកិច្ចព្រមព្រៀងជំហ៊ានដំបូងរួមមាន៖

  1. ក្រុមហ៊ុន​ ឆៃ ជីងហ៊ាង គ្រុប បានចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់អង្កររយៈពេល 5ឆ្នាំ ទៅអោយតំបន់សេដ្ឋកិច្ចពិសេស Guizhou GuiAn Comprehensive Free Trade Zone Construction and Investment Co., Ltd.​ ដែលត្រូវសម្រេចការនាំចេញអង្ករឱ្យបានចំនួន 240,000 – 600,000តោនក្នុងមួយឆ្នាំ។
  2. ក្រុមហ៊ុន​ ឆៃ ជីងហ៊ាង គ្រុប ទទួលបានសិទ្ធិសម្រេចពីតំបន់សេដ្ឋកិច្ចពិសេស Guizhou GuiAn Comprehensive Free Trade Zone Construction and Investment Co., Ltd. ក្នុងការដំឡើងរោងចក្រកែច្នៃអង្ករ សម្រាប់លក់ចែកចាយនៅក្នុងទីផ្សារនៃប្រទេសចិន ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Guizhou GuiAn Comprehensive Free Trade Zone ។

II- បេសកកម្មពាណិជ្ជកម្មលើកទី ២

– ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៣

ការចូលរួមកិច្ចប្រជុំពិភាក្សាទ្វារភាគី ស្ដីពីការតំឡើងរោងចក្រកែច្នៃអង្ករនៅតំបន់សេដ្ឋកិច្ចពិសេស Guizhou GuiAn Comprehensive Free Trade Zone Construction and Investment Co., Ltd. ដើម្បីផលិតឱ្យបានទិន្នផលយ៉ាងតិច ២០០.០០០តោន ក្នុង ០១ឆ្នាំ។

ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២៣

ទស្សនៈកិច្ចរោងចក្រផលិតអង្ករនៅប្រទេសចិន

III-  បេសកកម្មពាណិជ្ជកម្មលើកទី ៣

– ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៣

ការចូលរួមកម្មពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការវិនិយោគទុន រវាងក្រុមហ៊ុនចំនួន ៥ ក្នុងនោះក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប បានចុះកិច្ចព្រមព្រៀងលើគម្រោងនាំចូល និងកែច្នៃអង្ករសម្រូបក្នុងរយៈពេល ០៥ឆ្នាំ ក្រោមអធិបតីភាពរបស់គណៈកម្មាធិការគ្រ​ប់គ្រងតំប​ន់ពាណិជ្ជកម្មសេរី (ឃ្លាំងគយ) គួយចូវ គួយអាន។

IV-  បេសកកម្មពាណិជ្ជកម្មលើកទី ៤

ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣

ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានសន្ទុះលឿន និងស្វែងយល់បន្ថែមអំពីកិច្ចការរដ្ឋបាល ប្រតិបត្តិការហិរញ្ញ វត្ថុ គណនេយ្យ ទំនាក់ទំនងសាធារណៈផ្សេងៗ សម្រាប់ដំណើរការកិច្ចសហការដៃគូវិនិយោគ។
លោកអគ្គនាយក ឆៃ ជីងហ៊ាង បានដឹកនាំបុគ្គលិក ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ធ្វើដំណើរទស្សនៈកិច្ចនៅ គួយអាន គួយចូវ ដើម្បីចូលរួមកិច្ចប្រជុំពិ​ភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធ នឹងសកម្មភាពវិនិយោគរោងចក្រកែច្នៃអង្ករសម្រូប និងបន្តជួបពិភាក្សាស្វែងយល់បន្ថែមពីដំណើរប្រតិបត្តិការជាមួយមន្ត្រីគយ(ការនាំចេញ-នាំចូលមន្រ្តីពន្ធដារ មន្ត្រីទំនាក់ទំនងពាណិជ្ជកម្ម។ល។

V-  ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញ-លក់អង្ករក្រអូប

– ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៣

ក្រុមហ៊ុន Guizhou Zhong Jian Rice Industry Co., Ltd. ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប បានចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់អង្ករក្រអូបផ្ដច់មុខ ជូនក្រុមហ៊ុន Guizhou Zhongkeyun Energy Co., Ltd. ដើម្បីធ្វើការលក់ចែកចាយនៅក្នុងទីផ្សារនៃប្រទេសចិន រយៈពេល ១០ឆ្នាំ ដោយក្នុង ០១ឆ្នាំ មានចំនួន ១០ម៉ឺនតោន។