កិច្ចប្រជុំស្ដីពីគម្រោងបង្កើតរោងចក្រចម្រាញ់ប្រេងឆៅនៅព្រះរាជាណាចក្រកម្ពុជា - CCHG
Skip links
កិច្ចប្រជុំស្ដីពីគម្រោងបង្កើតរោងចក្រចម្រាញ់ប្រេងឆៅនៅព្រះរាជាណាចក្រកម្ពុជា

កិច្ចប្រជុំស្ដីពីគម្រោងបង្កើតរោងចក្រចម្រាញ់ប្រេងឆៅនៅព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០២:០០រសៀល

សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្ម និងវិនិយោគកម្ពុជា (ICDC) បានរៀបចំកិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូមកពីសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Zheng Xiaogang ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Zhejiang Hongyu Energy Co., Ltd រួមទាំងក្រុមហ៊ុនសម្ព័ន្ធនៅទីស្នាក់ការសមាគម និងឈានដល់ការចុះកិច្ចព្រមព្រៀងសហការរវាងគូភាគី ក្នុងកិច្ចសហប្រតិបត្តិការវិនិយោគលើគម្រោងបង្កើតរោងចក្រចម្រាញ់ប្រេងឆៅ ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់លើទីផ្សារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយវត្ថុធាតុដើមនាំចូលពីប្រទេសម៉ាឡេស៊ី និងប្រទេសចិន។
ជំហ៊ានទី១ នៃគម្រោងនេះត្រូវប្រើប្រាស់ផ្ទៃដីទំហំប្រមាណ ៤០ហិកតា ដោយប្រើប្រាស់ទុនវិនិយោគសាសង់រោងចក្រ និងកំពង់ផែឯកជនចំនួន ១៨លានដុល្លារអាមេរិក និងជំហ៊ានបន្ទាប់គម្រោងនេះនឹងពង្រីកផ្ទៃដីបន្ថែមទំហំ ១៥០ហិកតា។