កិច្ចប្រជុំទ្វេរភាគីស្ដីពីការវិនិយោគគម្រោងបង្កើតតំបន់ឧស្សាហកម្មបច្ចេកវិទ្យាកម្ពុជា-ចិន - CCHG
Skip links
កិច្ចប្រជុំទ្វេរភាគីស្ដីពីការវិនិយោគគម្រោងបង្កើតតំបន់ឧស្សាហកម្មបច្ចេកវិទ្យាកម្ពុជា-ចិន

កិច្ចប្រជុំទ្វេរភាគីស្ដីពីការវិនិយោគគម្រោងបង្កើតតំបន់ឧស្សាហកម្មបច្ចេកវិទ្យាកម្ពុជា-ចិន

ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៣:០០រសៀល

សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្ម និងវិនិយោគកម្ពុជា (ICDC) បានរៀបចំកិច្ចប្រជុំទ្វេរភាគី ជាមួយគណៈប្រតិភូដឹកនាំដោយលោក Li Dawen នាយកប្រតិបត្តិការក្រុមហ៊ុន Zhonghanxin Technology Group Co., Ltd. ដើម្បីពិភាក្សារអំពីការងារពាក់ព័ន្ធ និងបានចុះអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការវិនិយោគគម្រោងបង្កើតតំបន់ឧស្សាហកម្មបច្ចេកវិទ្យាកម្ពុជា-ចិន លើផ្ទៃដីទំហំ ៣២៦០ហិកតា ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដោយកិច្ចសហប្រតិបត្តិការនេះធ្វើឡើងដើម្បីគាំទ្រយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយគម្រោងនេះត្រូវបោះទុនវិនិយោគប្រមាណ 30 000 000 000យ័ន។