
អចលនទ្រព្យ និងអចលនវត្ថុ
នៅក្នុងវិស័យអចលនទ្រព្យ និងអចលនវត្ថុ ក្រុមហ៊ុន ឆៃ ជីង ហ៊ាងគ្រុប យើងខ្ញុំផ្ដល់សេវាកម្មផ្ដោតសំខាន់លើការជួល ការទិញ លក់ ការគ្រប់គ្រង និងវាយតម្លៃអចលនទ្រព្យ រហូតដល់ការធ្វើផែនការយុទ្ធសាស្រ្ត ស្រាវជ្រាវ និងការវិភាគ។
ភាពជោគជ័យរបស់យើងមកទល់សព្វថ្ងៃនេះ គឺបានមកពីការចង្អុលបង្ហាញទិសដៅជាក់លាក់ ក្រោមការដឹកនាំដ៏ឆ្នើមរបស់លោកអគ្គនាយកប្រតិបត្តិ ឆៃ ជីងហ៊ាង និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកជំនាញគ្រប់ជាន់ថ្នាក់ ដែលយល់ច្បាស់ និងបំពេញការងារប្រកបដោយវិជ្ជាជីវៈគ្រប់ផ្នែកនីមួយៗនៅក្នុងវិស័យនេះ។ ជាមួយគ្នានេះ ពួកយើងទទួលបានទំនុកចិត្តពីអតិថិជន និងដៃគូវិនិយោគ តាមរយៈការផ្ដល់ជូននូវសេវាកម្មរហ័សទាន់ចិត្ត ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់។
ក្រុមហ៊ុន ឆៃ ជីង ហ៊ាងគ្រុប យើងខ្ញុំមានចក្ខុវិស័យ និងបេសកម្មយ៉ាងមុតមាំ ដោយប្ដេជ្ញាជួយដោះស្រាយរាល់ចម្ងល់ ឬបញ្ហានានា នៅលើវិស័យអចលនទ្រព្យ និងអចលនវត្ថុ ដើម្បីអភិវឌ្ឍន៍ឈានទៅរកភាពរីកចម្រើន និងបង្កើនកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងជម្រុញដល់ការរស់នៅរបស់ប្រជាជនកម្ពុជា ឱ្យកាន់តែប្រសើរឡើង។
ការធ្វើផែនការគម្រោង
គ្រប់ផែនការគម្រោងអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យនិងអចលនវត្ថុ គឺមានការប្រឹក្សាយ៉ាងយកចិត្តទុកដាក់ពី ក្រុមការងារដែលមានបទពិសោធន៍ប្រកបដោយវិជ្ជាជីវៈ និងយល់ច្បាស់
ការវិភាគគម្រោង
គ្រប់គ្រងទិន្នន័យ និងប្រមូលផ្ដុំព័ត៌មានគ្រប់គ្រាន់ ដើម្បីធ្វើការត្រួតពិនិត្យ វិភាគនិងវាយតម្លៃ ស្របតាមផែនការនិងចក្ខុវិស័យរបស់ពួកយើងក្នុងវិស័យអចលនទ្រព្យ
ថ្លៃដើមនៃគម្រោង
រាល់ការវិនិយោគរបស់ពួកយើងក្នុងវិស័យអចលនទ្រព្យតែងតែគិតគូដល់ផលចំណេញរបស់អតិថិជននិងម្ចាស់គម្រោងទៅថ្ងៃអនាគតតាមរយៈការវិនិយោគ ការកំណត់តម្លៃនិងការប្រកួតប្រជែង
យុទ្ធសាស្រ្តនៃគម្រោង
ពួកយើងតែងតែគិតដល់ការវិនិយោគ តម្លៃ និងការប្រកួតប្រជែងនៅលើទីផ្សារ ដើម្បីផ្ដល់ជូននូវគម្រោងមួយ ដែលមានផលចំណេញដល់អតិថិជន និងរក្សានូវនិរន្តរភាព