វិស័យគ្រិះស្ថានហិរញ្ញវត្ថុ
អស់រយៈពេលជាច្រើនឆ្នាំ ដែលក្រុមហ៊ុន ឆៃ ជីងហ៊ាងគ្រុប ត្រូវបានគេស្គាល់ជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ក្នុងការផ្ដល់ជូនដំណោះស្រាយហិរញ្ញវត្ថុតាមបែបទំនើប ងាយស្រួល រហ័ស ច្បាស់លាស់ និងទំនុកចិត្តខ្ពស់ជូនដល់អតិថិជន និងដៃគូសហការ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ របស់យើងខ្ញុំ ប្ដេជ្ញានឹងបន្ដផ្ដល់ជូន ដំណោះស្រាយហិរញ្ញវត្ថុ តាមសេចក្ដីត្រូវការលក្ខណៈផ្ទាល់ខ្លួន គ្រួសារ និងអាជីវកម្មតូច-ធំ ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីលើកកម្ពស់ការរស់នៅ និងការរីកចម្រើននៃអាជីវកម្មនានា។
ការធ្វើផែនការគម្រោង
យើងមានគោលដៅជម្រុញដល់ការលើកកម្ពស់ការរស់នៅ និងដោះស្រាយបញ្ហាហិរញ្ញវត្ថុលក្ខណៈផ្ទាល់ខ្លួន គ្រួសារ សិប្បកម្ម និងសហគ្រាសតូចធំ តាមរយៈការផ្ដល់ជូនសេវាផ្សេងៗ ក្នុងវិស័យគ្រិះស្ថានហិរញ្ញវត្ថុ។
ការវិភាគគម្រោង
យើងមានក្រុមការងារជំនាញពិសេស និងច្បាស់លាស់ ប្រកបដោយវិជ្ជាជីវៈ ក្នុងការរៀបចំទៅលើការត្រួតពិនិត្យ វិភាគ វាយតម្លៃ និងធ្វើការសម្រេចចិត្តច្បាស់លាស់ លើការវិនិយោគរបស់យើងក្នុងវិស័យគ្រិះស្ថានហិរញ្ញវត្ថុ
ថ្លៃដើមនៃគម្រោង
យើងផ្ដល់ជូនតម្លៃសមរម្យ និងតម្លៃសមស្របនៅលើទីផ្សារប្រកួតប្រជែង ដើម្បីជួយសម្រួលដល់កត្តាជីវភាព និងសេដ្ឋកិច្ចរបស់អតិថិជន និងដៃគូសហការរបស់យើង
យុទ្ធសាស្រ្តនៃគម្រោង
ការដាក់ចេញនូវយុទ្ធសាស្រ្តទីផ្សារ ផ្អែកលើបទពិសោធន៍ជំនាញប្រកបដោយវិជ្ជាជីវៈរបស់បុគ្គលិក និងថ្នាក់ដឹកនាំគ្រប់ផ្នែក