វិនិយោគ និងអភិវឌ្ឍតំបន់ទេសចរណ៍
នៅក្នុងវិស័យទេសចរណ៍ ក្រុមហ៊ុន ឆៃ ជីង ហ៊ាងគ្រុប គឺជាក្រុមហ៊ុនដែលផ្ដល់ជូននូវសេវាកម្ម អភិវឌ្ឍន៍ និងវិនិយោគលើតំបន់ទេសចរណ៍ធម្មជាតិ ដូចជា ការអភិវឌ្ឍន៍លើគម្រោងរម្មណីយដ្ឋាន លំនៅដ្ឋាន និងសណ្ឋារគារ។
កត្តាដែលជម្រុញឱ្យ ក្រុមហ៊ុន ឆៃ ជីង ហ៊ាងគ្រុប ទទួលបានភាពជោគជ័យក្នុងវិស័យនេះ គឺដោយសារតែពួកយើងមានក្រុមការងារដែលមានជំនាញវិជ្ជាជីវៈខ្ពស់ ផែនការគម្រោងច្បាស់លាស់ និងទទួលបានការទំនុកចិត្តខ្ពស់ពីភ្ញៀវទេសចរណ៍ និងដៃគូវិនិយោគតូច-ធំ។
នាថ្ងៃអនាគត ក្រុមហ៊ុន ឆៃ ជីង ហ៊ាងគ្រុប ប្ដេជ្ញាយ៉ាងមុតមាំក្នុងការអភិវឌ្ឍន៍ និងវិនិយោគលើតំបន់ទេសចរណ៍តាមបែបច្នៃប្រឌិត និងធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី និងដៃគូវិនិយោគជាតិ អន្តរជាតិ ក្នុងគោលដៅលើកកម្ពស់វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា។
ការធ្វើផែនការគម្រោង
ក្នុងវិស័យទេសចរណ៍ ក្រុមហ៊ុន CCHG មានចក្ខុវិស័យខ្ពស់ក្នុងការចូលរួមចំណែក ការអភិវឌ្ឍន៍ និងវិនិយោគលើតំបន់ទេសចរណ៍តាមបែបច្នៃប្រឌិត និងធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី និងដៃគូវិនិយោគជាតិ អន្តរជាតិ ក្នុងគោលដៅលើកកម្ពស់វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា
ការវិភាគគម្រោង
យើងមានក្រុមការងារជំនាញប្រកបដោយវិជ្ជាជីវៈ សិក្សា ត្រួតពិនិត្យ វាយតម្លៃ និងវិភាគ ទៅលើគម្រោងសេវាកម្ម «ការអភិវឌ្ឍន៍ និងវិនិយោគលើតំបន់ទេសចរណ៍» ដើម្បីធានាលើសុវត្ថិភាព គុណភាព និងភាពរីកចម្រើនរបស់គម្រោងតទៅថ្ងៃអនាគត
ថ្លៃដើមនៃគម្រោង
យើងមានបទពិសោធន៍យូរឆ្នាំ មានយុទ្ធសាស្រ្តនិងគោលការណ៍ច្បាស់លាស់ បុគ្គលិកពោរពេញដោយសមត្ថភាព និងវិជ្ជាជីវៈ ដើម្បីនាំដៃគូវិនិយោគទាំងអស់ឆ្ពោះទៅរកភាពរីកចម្រើនលើវិស័យវិនិយោគ និងអភិវឌ្ឍន៍តំបន់ទេសចរណ៍
យុទ្ធសាស្រ្តនៃគម្រោង
យើងត្រៀមខ្លួនដាក់ចេញនូវគោលការណ៍វិនិយោគ ការកំណត់តម្លៃ ការប្រកួតប្រជែងនៅលើទីផ្សារកម្ពុជា និងទីផ្សារពិភពលោក ដែលមានភាពច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈ ដើម្បីធានាដល់ផលចំណេញរបស់អ្នកវិនិយោគ និងដៃគូសហការទាំងអស់