ភ្នាក់ងារសេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្ម
ដើម្បីជួយដល់ការរីកចម្រើនរបស់អាជីវកម្មនានា និងដៃគូវិនិយោគតូច-ធំ ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប យើងខ្ញុំបានផ្ដល់ជូននូវសេវាកម្ម ប្រឹក្សា និងរៀបចំយុត្តិសាស្រ្តទីផ្សារជាច្រើនប្រភេទ។ ក្នុងនាមជា ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម ពួកយើងធានាជូននូវ ការប្រឹក្សា និងការរៀបចំយុត្តិសាស្រ្តទីផ្សារឌីជីថល ដែលចំគោលដៅ និងប្រសិទ្ធភាពខ្ពស់ ដើម្បីជួយឱ្យអាជីវកម្មនានា និងដៃគូវិនិយោគតូច-ធំ ទទួលបានផលចំណេញខ្ពស់។
ការធ្វើផែនការគម្រោង
គម្រោងរបស់យើង គឺដើម្បីជួយដល់ម្ចាស់អាជីវកម្មទាំងអស់ ទទួលបានភាពជោគជ័យនៅលើទីផ្សារ តាមរយៈការប្រើប្រាស់នូវ កញ្ចប់សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មរបស់យើង។
ការវិភាគគម្រោង
យើងមានក្រុមការងារបច្ចេកទេសជំនាញប្រកបដោយវិជ្ជាជីវៈ ដែលអាចសិក្សាស្រាវជ្រាវ វិភាគ និងវាយតម្លៃច្បាស់លាស់ ពីការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានប្រសិទ្ធភាពខ្ពស់នៅលើទីផ្សារ។
ថ្លៃដើមនៃគម្រោង
យើងគឺជាដៃគូល្អបំផុតរបស់លោកអ្នក ដែលអាចផ្ដល់ជូនតម្លៃមួយដែលសមរម្យ និងស័ក្ដិសមសម្រាប់អាជីវកម្មរបស់លោកអ្នក បើប្រៀបធៀបតម្លៃប្រកួតប្រជែងនៅលើទីផ្សារក្នុងប្រទេសកម្ពុជា។
យុទ្ធសាស្រ្តនៃគម្រោង
យើងបានរៀបចំ និងដាក់ចេញនូវយុទ្ធសាស្រ្ត ពោរពេញដោយសក្ដានុពល ដើម្បីធានាពីតម្លៃ និងគុណភាពការងារស្ដង់ដារបស់យើង ចំពោះអតិថិជន ដៃគូវិនិយោគ និងដៃគូសហការទាំងអស់។