អភិវឌ្ឍន៍ខុនដូ និងអាផាតមិន
ក្នុងនាមក្រុមហ៊ុន ឆៃ ជីង ហ៊ាងគ្រុប គឺជាក្រុមហ៊ុន អចលនទ្រព្យឈានមុខគេនៅកម្ពុជា ដែលបានធ្វើការអភិវឌ្ឍន៍ វិនិយោគលើគម្រោងខុនដូ និងអាផាតមិន ដែលមានគុណភាព ប្រណិតភាព និងទំនើប តំណាងឱ្យនិមិត្តសញ្ញាថ្មី នៃការរស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ភាពជោគជ័យរបស់របស់ពួកយើងរយៈពេលជាង ២០ឆ្នាំមកនេះ ទៅលើគ្រប់ការអភិវឌ្ឍន៍ វិនិយោគលើគម្រោងខុនដូ និងអាផាតមិន គឺផ្ដើមចេញពីការផ្ដល់ជូននូវគម្រោងដែលមានគុណភាពស្ដង់ដាតាមបច្ចេកទេសត្រឹមត្រូវ និងការទទួលខុសត្រូវចំពោះអតិថិជន ដៃគូសហការវិនិយោគទាំងក្នុង និងក្រៅប្រទេស។
ពួកយើងជឿជាក់ និងប្ដេជ្ញា អភិវឌ្ឍន៍ និងវិនិយោគលើគម្រោងអគារខុនដូ និងអាផាតមិន ដើម្បីបង្កើនសោភណ្ឌភាពនៅទីក្រុង ព្រមទាំងផ្ដល់ជូននូវគុណតម្លៃនៃការរស់នៅប្រកបដោយផាសុកភាព និងសុភមង្គលដល់ប្រជាជនកម្ពុជា។
ការធ្វើផែនការគម្រោង
រាល់គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍គម្រោងខុនដូ និងអាផាតមិន គឺផ្ដោតសំខាន់លើ ការសាងសង់ដែលមានគុណភាព ប្រណិតភាព និងទំនើប តំណាងឱ្យនិមិត្តសញ្ញាថ្មី នៃការរស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា
ការវិភាគគម្រោង
ដើម្បីសម្រេចសមិទ្ធិផលគម្រោងដោយជោគជ័យជូនអតិថិជន និងដៃគូសហការនានា យើងបានធ្វើការត្រួតពិនិត្យ វិភាគ និងវាយតម្លៃអំពីគម្រោង យ៉ាងយកចិត្តទុកដាក់បំផុត
ថ្លៃដើមនៃគម្រោង
យើងមានក្រុមការងារបច្ចេកទេសជំនាញ ដែលធ្វើការសិក្សាលើការវិនិយោគ និងការប្រកួតប្រជែងនៅលើទីផ្សារ ដើម្បីស្វែងរកផលចំណេញដល់អតិថិជន និងដៃគូសហការ ដែលជឿជាក់លើ គ្រប់ការអភិវឌ្ឍន៍គម្រោងខុនដូ និងអាផាតមិន របស់យើង
យុទ្ធសាស្រ្តនៃគម្រោង
ជាមួយបទពិសោធន៍ច្រើនឆ្នាំ យើងបានរៀបចំយុទ្ធសាស្រ្តទីផ្សារ ដើម្បីសម្រេចផែនការ ឬគម្រោងខុនដូ និងអាផាតមិន ដោយដាក់ចេញនូវយុទ្ធសាស្ត្រទីផ្សារ មានសក្ដានុពល និងសមស្របលើទីផ្សារបច្ចុប្បន្ន