កិច្ចសហប្រតិបត្តិការលើគម្រោងវិនិយោគនាំចេញអង្ករកែច្នៃ និងផ្គត់ផ្គង់អង្ករពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទីផ្សារសាធារណរដ្ឋប្រជាមានិតចិន Km - CCHG
Skip links
កិច្ចសហប្រតិបត្តិការលើគម្រោងវិនិយោគនាំចេញអង្ករកែច្នៃ និងផ្គត់ផ្គង់អង្ករពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទីផ្សារសាធារណរដ្ឋប្រជាមានិតចិន Km

កិច្ចសហប្រតិបត្តិការលើគម្រោងវិនិយោគនាំចេញអង្ករកែច្នៃ និងផ្គត់ផ្គង់អង្ករពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទីផ្សារសាធារណរដ្ឋប្រជាមានិតចិន Km

  1. កិច្ចពិភាក្សាស្តីពីអាជីវកម្មនាំចូលអង្ករកម្ពុជា និងតំបន់បញ្ញត្តិប័ណ្ណ
  2. ពិភាក្សាអំពីរបៀបអនុវត្តពាណិជ្ជកម្មទ្វេភាគី
  3. ការចរចាលើគម្រោងសាងសង់ឃ្លាំងស្តុក និងរោងចក្រកែច្នៃអង្ករ
  4. ពិភាក្សាអំពីកិច្ចព្រមព្រៀង និងច្បាប់ស្តីពីកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ

ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣
លោកអគ្គនាយក ឆៃ ជីងហ៊ាង បន្តបានដឹកនាំសហការី ចូលរួមកិច្ចប្រជុំនៅទីក្រុ​ង Guiyang ខេត្ត Guizhou ដោយសម្រេចបាននូវលទ្ធផលចុះកិច្ចព្រមព្រៀងជំហ៊ានដំបូងរួមមាន៖

  1. ក្រុមហ៊ុន​ ឆៃ ជីងហ៊ាង គ្រុប បានចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់អង្កររយៈពេល 5ឆ្នាំ ទៅអោយតំបន់សេដ្ឋកិច្ចពិសេស Guizhou GuiAn Comprehensive Free Trade Zone Construction and Investment Co., Ltd.​ ដែលត្រូវសម្រេចការនាំចេញអង្ករឱ្យបានចំនួន 240,000 – 600,000តោនក្នុងមួយឆ្នាំ។
  2. ក្រុមហ៊ុន​ ឆៃ ជីងហ៊ាង គ្រុប ទទួលបានសិទ្ធិសម្រេចពីតំបន់សេដ្ឋកិច្ចពិសេស Guizhou GuiAn Comprehensive Free Trade Zone Construction and Investment Co., Ltd. ក្នុងការដំឡើងរោងចក្រកែច្នៃអង្ករ សម្រាប់លក់ចែកចាយនៅក្នុងទីផ្សារនៃប្រទេសចិន ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Guizhou GuiAn Comprehensive Free Trade Zone ។