កិច្ចប្រជុំស្ដីពីការសិក្សាស្វែងយល់ឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា - CCHG
Skip links
កិច្ចប្រជុំស្ដីពីការសិក្សាស្វែងយល់ឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា

កិច្ចប្រជុំស្ដីពីការសិក្សាស្វែងយល់ឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៤:០០រសៀល

លោកអគ្គនាយក ឆៃ ជីងហ៊ាង បានដឹកនាំសហការី ធ្វើដំណើរទស្សនៈកិច្ចនៅគួយចូវ គួយអាន ដើម្បីចូលរួមកិច្ចប្រជុំពិ​ភាក្សាការងារជាមួយដៃគូវនិយោគ និងចុះត្រួតពិនិត្យទីតាំងសាងសង់រោងចក្រកែច្នៃអង្ករ ដែលបានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤ មានទីតាំងស្ថិតនៅដីឡូតិ៍លេខ ២ តំបន់ពាណិជ្ជកម្មសេរីគួយអាន ខេត្តគួយចូវ ប្រទេសចិន។

សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្ម និងវិនិយោគកម្ពុជា (ICDC) បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូអញ្ជើញមកពីសាធារណរដ្ឋប្រជាមានិតចិនចំនួន ១៩សហគ្រាស ដែលដឹកនាំដោយលោក Zhou Yunjiang ប្រធានសភាពាណិជ្ជកម្ម Yunnan Electric Vehicle Chamber of Commerce ដោយជំនួបកិច្ចប្រជុំពិភាក្សាខាងលើប្រព្រឹត្តទៅក្នុងគោលបំណងសិក្សាស្វែងយល់អំពីឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា លើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម វិស័យឧស្សាហកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងឌីជីថល។ ជាការឆ្លើយតប សមភាគីបានសម្ដែងនូវការចាប់អារម្មណ៍យ៉ាងក្រៃលែងក្នុងការសិក្សាសមិទ្ធិលទ្ធភាព និងស្វែងរកឱកាសបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។