ដំណើរបេសកកម្មពាណិជ្ជកម្មលើកទី ៤ របស់ថ្នាក់ដឹកនាំក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុបទៅកាន់សាធារណរដ្ឋប្រជាមានិតចិន!
ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៣
- វេលាម៉ោង ៨:០០ព្រឹក ធ្វើដំណើរតាមយន្តហោះពីព្រលានអន្តរជាតិពោធិចិនតុង រាជធានីភ្នំពេញ ទៅកាន់គ័ងចូវ ដើម្បីបន្តដំណើរទៅស្រុកគួយអាន គួយចូវ ប្រទេសចិន ។
- នៅថ្ងៃដដែល វេលាម៉ោង ៥:០០ល្ងាច គណប្រតិភូរបស់យើងត្រូវបានទទួលបដិ សណ្ឋាកិច្ចយ៉ាងកក់ក្តៅពីព្រលានយន្តហោះ ទៅកាន់កន្លែងស្នាក់នៅ។
- វេលាម៉ោង ៩:២០នាទីយប់ ក្រុមការងារបានរៀបចំកិច្ចប្រជុំជាមួយដៃគូដែលប្រចំានៅប្រទេសចិន មុនចូលរួមប្រជុំជាមួយដៃគូវិនិយោគតំបន់សេដ្ឋកិច្ចសេរីគួយអាន គួយចូវ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នំា២០២៣។
- នាថ្ងៃដដែល បុគ្គលិក និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ឆៃ ជីងហ៊ាង បានបន្តជួបពិភាក្សាស្វែងយល់បន្ថែមពីដំណើរប្រតិបត្តិការជាមួយមន្ត្រីគយ (ការនាំចេញ-នាំចូល មន្រ្តីពន្ធ មន្ត្រីទំនាក់ទំនងពាណិជ្ជកម្ម។
- វេលាម៉ោង ៥:៣០ល្ងាច គណៈប្រតិភូរបស់ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប ត្រូវបានអញ្ជើញទៅទស្សនៈកិច្ចស្វែងយល់ពីដំណើរការរោងចក្រផលិតស្រា “ស” ដ៏ល្បីល្បាញប្រចំានៅតំបន់គួយអាន គួយចូវ ហើយជាដៃគូរបស់តំបន់ពាណិជ្ជកម្មសេរីគួយអាន គួយចូវ ផងដែរ។
- ក្រុមហ៊ុន Tian Chao Shang Pin Group បានដឹកនាំ និងអមដំណើរស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនំាជាន់ខ្ពស់ លោក Yao ក្នុងការទស្សនៈកិច្ចពីសង្វាក់ផលិតកម្មស្រាពីមួយដំណាក់កាលទៅមួយដំណាក់កាលយ៉ាងពិសេសពិសាល និងបានទទួលនូវអាហារមិត្តភាពដ៏មានន័យផងដែរ។
ថ្ងៃទី២៦ ខែកក្កដា ឆ្នំា២០២៣
- វេលាម៉ោង ៩:០០ព្រឹក គណៈប្រតិភូរបស់ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប បានបន្តកិច្ចប្រជុំពិភាក្សាស្តីពីប្រតិបត្តិការបើកក្រុមហ៊ុនអាជីវកម្មថ្មីនៅប្រទេសចិន។
- វេលាម៉ោង ២:០០រសៀល លោក Yao ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់បានទទួលស្វាគមន៍លោកអគ្គនាយក និងគណៈប្រតិភូរបស់ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប ដើម្បីទៅទស្សនៈកិច្ចការិយាល័យកណ្តាល ក៏ដូចជាកន្លែងពិព័ណបង្ហាញផលិតផលស្រារបស់ក្រុមហ៊ុន TS Shang Pin Group នៅក្នុងតំបន់ពាណិជ្ជកម្មសេរីគួយអាន គួយចូវ និងបានចុះអនុស្សារណៈយោគយល់ពាណិជ្ជកម្មដៃគូចែកចាយផលិតផលរបស់ TS Shang Pin Group មកកាន់ព្រះរាជណាចក្រកម្ពុជា ។
- នាថ្ងៃទី២៦ ខែកក្កដា ឆ្នំា២០២៣ ដដែល លោកអគ្គនាយក បានដឹកនាំគណៈប្រតិភូរបស់ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប ចាកចេញពីគួយអាន គួយចូវ ទៅកាន់គួនមីង តាមរយៈ រថភ្លើងល្បឿនលឿនដោយបានទៅដល់ទីនោះប្រកបដោយសុវត្ថិភាព នាវេលាម៉ោង ១០យប់។
ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣
- វេលាម៉ោង ៩:០០ព្រឹក ក្រុមការងាររបស់ Yunnan Investment Group មានបុត្រសម្ព័ន្ធក្រុមហ៊ុនមួយដែលបានសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប នៅព្រះរាជណាចក្រកម្ពុជា បានមកទទួលថ្នាក់ដឹកនាំរបស់យើង ដើម្បីចូលរួមជជែកពិភាក្សាស្វែងយល់ពីកិច្ចសហប្រតិបត្តការដៃគូគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងព្រលានយន្តហោះសៀមរាប ដែលគំរោងនេះនឹងដំណើរការនៅខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។