ដំណើរបេសកកម្មពាណិជ្ជកម្មលើកទី២ របស់ថ្នាក់ដឹកនាំក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន!
I. ដំណើរទៅដល់ និងកិច្ចប្រជុំទ្វេភាគីជាមួយក្រុមហ៊ុន Guizhou GuiAn Comprehensive Free Trade Zone Construction and Investment Co., Ltd.
-សកម្មភាពពីថ្ងៃទី ០៥ -០៧ ខែមីនា ឆ្នាំ២០២៣
ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅពីក្រុមការងារតំបន់សេដ្ឋកិច្ចពិសេស Guizhou GuiAn Comprehensive Free Trade Zone Construction and Investment Co., Ltd.ដោយបានចូលរួមកិច្ចប្រជុំពិភាក្សាអំពីកិច្ចការចម្បងធំៗចំនួន ០២ គឺ៖
- ការនាំចូលអង្ករទៅកាន់ប្រទេសចិន ក្នុង ១ឆ្នាំចំនួន ៦០០.០០០តោន
- ការតំឡើងរោងចក្រកែច្នៃអង្ករនៅតំបន់សេដ្ឋកិច្ចពិសេស Guizhou GuiAn Comprehensive Free Trade Zone Construction and Investment Co., Ltd. ដើម្បីផលិតឱ្យបានទិន្នផលយ៉ាងតិច ២០០.០០០តោន ក្នុង ០១ឆ្នាំ។ សរុបមកយើងទទួលបានការគាំទ្រទាំងស្មារតី គោលការណ៍លើកទឹកចិត្ត ការផ្ដល់ជូននូវទីធ្លាដែលមានទំហំជាង ២ម៉ឺនម៉ែត្រការ៉េ ព្រមទាំងទំហំឃ្លាំងប្រមាណជាង ១ម៉ឺន ម៉ែត្រការ៉េ និងគោលការណ៍អនុគ្រោះល្អៗជាច្រើនទៀត ដែលរដ្ឋាភិបាលរបស់សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅក្រុងគួយយ៉ាង ខេត្តគួយចូវ ជ្រើសរើសក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប ជាដៃគូរសហការដ៏ជឿជាក់។
II. កិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបង្កើតរោងចក្រផលិតស៊ីម៉ងត៍ រវាង ក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ទ្រី ឯ.ក និងក្រុមហ៊ុន China Energy International Group Co., Ltd.
– សកម្មភាពពីថ្ងៃទី ០៨ -០៩ ខែមីនា ឆ្នាំ២០២៣
លោកអគ្គនាយក ឆៃ ជីងហ៊ាង បានបន្តដឹកនាំក្រុមការងារចូលសម្ដែងការគួរសម និងពង្រឹកកិច្ចពិក្សាជាមួយក្រុមហ៊ុន China Energy International Group Co., Ltd.
III. កិច្ចប្រជុំពិភាក្សាអំពីបច្ចេកវិទ្យា ICE
-សកម្មភាពពីថ្ងៃទី ១២ -១៤ ខែមីនា ឆ្នាំ២០២៣
ក្រុមការងារបានចុះត្រួតពិនិត្យម៉ាស៊ីន គ្រឿងចក្រ សម្រាប់ដំណើការអភិវឌ្ឍន៍ ពាណិជ្ជកម្មរបស់ក្រុមហ៊ុនថ្មីមួយទៀត ក្នុងឆ្នាំ ២០២៣ អំពីឧស្សាហកម្មផលិតតម្រងប្រេងទោចក្រយានយន្ត និងត្រីចក្រយានយន្ត។
IV. ដំណើរត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ
-Activities from March 15, 2023
-សកម្មភាពពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៣ លោកអគ្គនាយក បានដឹកនាំក្រុមការងារត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយសុខសុវត្ថិភាព និងទទួលបានលទ្ធផលវិជ្ជមាន ជោគជ័យជាចម្រើនសម្រាប់ ក្រុមហ៊ុន ឆៃ ជីងហ៊ា គ្រុប។